មេឃុំនិងចៅសង្កាត់ខ្មែររាប់រយនាក់ ប្រឈមនឹងការបណ្តេញចេញពីការងារក្រោយពីកាន់តំណែងបានតែពីរ បីខែ
Your browser doesn’t support HTML5
រដ្ឋាភិបាលកម្ពុជា បានប្រញាប់ប្រញាល់អនុម័តវិសោធនកម្មច្បាប់កាលពីថ្ងៃច័ន្ទទី ១៦ ខែតុលា កន្លងទៅនេះ ដែលជាការកំណត់ជោគវាសនារបស់មេឃុំនិងចៅសង្កាត់ជាប់ឆ្នោត ចំនួន៤៨០ នាក់ មកពីខាងគណបក្សសង្គ្រោះជាតិ CNRP។ ហើយគ្រាដែលគណៈកម្មការជាតិរៀបចំការបោះឆ្នោត បានចុះទៅតាមបណ្តាខេត្តដើម្បីចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានៅឆ្នាំក្រោយនោះ មានមនុស្សជាច្រើនមើលឃើញថា នឹងគ្មានប្រយោជន៍អ្វីក្នុងការចូលរួមក្នុងការបោះឆ្នោតនេះទេ។ លោក David Boyle និងកញ្ញា ទុំ ម្លិះ រាយការណ៍អំពីរឿងនេះ ឲ្យ VOA ពីរាជធានីភ្នំពេញ៕