បទសម្ភាសន៍ VOA៖ វេទិកាសុខភាពស្តីពីការបង្ការជំងឺមហារីក
Your browser doesn’t support HTML5
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០១៧ បានផ្តួចផ្តើមបង្កើតវេទិកាសុខភាពស្តីពីការបង្ការជំងឺមហារីក ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែតនិងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដើម្បីជាការចងចាំមួយសម្រាប់ជនរងគ្រោះដោយសារជំងឺមហារីក រៃអង្គាសថវិកាដើម្បីបង្កើតអង្គភាពស្រាវជ្រាវជំងឺមហារីកនិងដើម្បីគាំទ្រសកម្មភាពស្រាវជ្រាវនានានៅមជ្ឈមណ្ឌលជាតិជំងឺមហារីកដែលនឹងបើកដំណើរការនៅដើមឆ្នាំ២០១៨ខាងមុខនេះ។ កញ្ញា ស្រេង លក្ខិណា នៃ VOA បានសម្ភាសតាមទូរស័ព្ទជាមួយនឹងលោកស្រីវេជ្ជបណ្ឌិត ហាវ មុន្នីរ័ត្ន ប្រធានផ្នែកវិភាគកោសិកាជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែតនិងជាអនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ អំពីវេទិកានេះ៕