បទសម្ភាសន៍​ ​VOA៖​ ពេលនយោបាយតានតឹង តំណាងរាស្ត្រ​បក្ស​ជំទាស់​រត់​ភៀស​ខ្លួន​ពី​កម្ពុជា

Your browser doesn’t support HTML5

លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ​និង​ការ​ចាប់​ខ្លួន​ក្រោយ​ពី​លោក​​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ​បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ថ្ងៃចន្ទ​ក្នុង​ការ​បន្ត​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​មួយ​ចំនួន​ថែម​ទៀត។​ ​​ការ​ចាក​ចេញ​របស់​លោក​ស្រី ​មូរ សុខហួរ ធ្វើ​ឡើង​បន្ទាប់ពី​អ្នក​តំណាង​រាស្រ្ត​ និង​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប​ផ្សេង​ទៀត​កំពុង​ស្នាក់​នៅ​ឯ​បរទេស​ ​ចាប់​តាំង​ពី​ពេល​ដែល​លោក​ ​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​កណ្តាល​អធ្រាត្រ​ ​និង​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ ​កាល​ពី​ដើម​ខែ​កញ្ញា​នេះ។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​ទាំងស្រុង​រវាង​កញ្ញា​ ​កាន់ វិច្ឆិកា​ ​នៃ​ ​VOA​ ​ជាមួយ​នឹង​លោកស្រី​ ​មូរ សុខហួរ​ ​ដូច​តទៅ៕