បទសម្ភាសន៍ VOA៖ បូជនីយដ្ឋានជនភៀសខ្លួនខ្មែរនៅក្រុងឡូវែលរំឭកប្រវត្តិសាស្ត្រនៃការតស៊ូរបស់ខ្មែរនៅអាមេរិក
Your browser doesn’t support HTML5
ប្រវត្តិសាស្ត្រនៃជនភៀសខ្លួនខ្មែរ ដែលបានរត់គេចពីរបបប្រល័យពូជសាសន៍នៃរបបខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ត្រូវបានបានកត់ត្រាជាប្រវត្តិសាស្ត្រ ដោយការសាងសង់ជាបូជនីយដ្ឋានមួយ ដែលបង្ហាញរូបស្ត្រីជនភៀសខ្លួនខ្មែរម្នាក់កំពុងពរកូននៅក្នុងដៃ។ បូជនីយដ្ឋាននេះ ស្ថិតនៅសាលាក្រុងឡូវែល នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក ដែលត្រូវបានសម្ពោធជាស្ថាពរកាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។ នេះគឺជាលើកទី១ហើយដែលបូជនីយដ្ឋាននៃជនភៀសខ្លួនខ្មែរបែបនេះ ត្រូវបានកសាងឡើង ដើម្បីរំឭកពីប្រវត្តិសាស្ត្រ និងការតស៊ូរបស់ជនភៀសខ្លួនខ្មែរមកទឹកដីសហរដ្ឋអាមេរិក។ សាស្ត្រាចារ្យខាងផ្នែកកុលាភាជន៍ លោក យ៉ារី លីវ៉ាន់ ដែលជាអ្នកឆ្លាក់បូជនីយដ្ឋាននេះជាមួយនឹងក្រុមការងាររបស់លោក បានប្រាប់វីអូអេថា បូជនីយដ្ឋាននេះក៏មានគោលបំណងអប់រំពលរដ្ឋខ្មែរអាមេរិកាំងជំនាន់ក្រោយអំពីអត្តសញ្ញាណរបស់ខ្លួន និងការតស៊ូរបស់ឪពុកម្តាយ និងអ្នកជំនាន់មុន នៅលើទឹកដីសហរដ្ឋអាមេរិកនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍តាមទូរស័ព្ទរវាង អ្នកនាង ទែន សុខស្រីនិត នៃ វីអូអេ និងលោក យ៉ារី លីវ៉ាន់ ដូចតទៅ៕