បទសម្ភាសន៍ VOA៖ អ្នកវិភាគពិភាក្សាពីការបោះឆ្នោតឆ្នាំ២០១៨ និងដំណោះស្រាយនយោបាយកម្ពុជា
Your browser doesn’t support HTML5
នៅពេលមានការបង្ក្រាបលើក្រុមប្រឆាំង ការរឹតត្បិតសេរីភាពព័ត៌មាននិង សង្គមស៊ីវិល អ្នកវិភាគនៅក្នុងប្រទេសកម្ពុជាគឺ លោក ឡៅ ម៉ុងហៃ បានអះអាងថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ នឹងប្រឈមមុខនឹងការលំបាកសម្រាប់គណបក្សជំទាស់ក្នុងការចូលរួម ទោះជាមានការដាក់សម្ពាធពីសហកមន៍អន្តរជាតិមកលើកម្ពុជាក្តី។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបង្ហាញដំណោះស្រាយនយោបាយកម្ពុជាខ្លះក្នុងពេលប្រទេសកម្ពុជាប្រារព្ធបុណ្យភ្ជុំបិណ្ឌ។ លោក សុខ ខេមរា នៃ វីអូអ ពីរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាសន៍លោកបណ្ឌិត ឡៅ ម៉ុងហៃ តាមទូរស័ព្ទ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕