លោក​អូបាម៉ា​សរសើរ​ទីភ្នាក់ងារ​ឧទ្យាន​ជាតិ​ក្នុង​ឱកាស​ខួប​១០០​ឆ្នាំ

Your browser doesn’t support HTML5

កាល​ពី​ខែ​មិថុនា​​ឆ្នាំ២០១៦ ដែល​នៅ​ពេល​នោះ​លោក​នៅ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឡើយ លោក​​​អូបាម៉ា​និង​គ្រួសារ​របស់​លោក​​​បាន​ទៅ​ទស្សនា​តំបន់​ឧទ្យាន​ជាតិ​ដ៏ស្រស់​បំព្រង​បំផុត​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក។ នៅ​ឧទ្យាន​ជាតិ Yosemite ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ដោយ​មាន​ទឹកជ្រោះ​​ដ៏​ខ្ពស់​ត្រដែត​ពី​​ក្រោយ​លោក​ផង លោក​អូបាម៉ា​បាន​ថ្លែង​កោត​សរសើរ​ទីភ្នាក់​ឧទ្យាន​ជាតិ​ឬ National Park Service ដែល​ប្រារព្ធ​ខួប​១០០​ ឆ្នាំ​កាលពី​ឆ្នាំ​២០១៦។ លោក​អូបាម៉ា​​ក៏​បាន​ថ្លែង​អំពី​សារៈ​សំខាន់​នៃ​«សម្បត្តិ​ធម្មជាតិ‍​របស់​ជាតិ‍»​ ហើយ​នឹង​ភាពចាំបាច់​ក្នុង​ការ​ការពារ​សម្បត្តិ​ទាំង​នេះ​​ពី​ការប្រែប្រួល​អាកាសធាតុ​និង​កត្តា​គំរាម​កំហែង​ផ្សេង​ទៀត​ផងដែរ។ អ្នកស្រី Julie Taboh នៃ VOA ជូន​សេចក្តី​រាយការណ៍​ដោយ​ប្រើប្រាស់​សម្តី​ដើម​របស់​លោក​អូបាម៉ា រួម​​ផ្សំ​នឹង​​រូបភាព​ទស្សនីយភាព​ដែល​​បង្ហាញ​ពី​សម្រស់​ឧទ្យាន​ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​​អម​ដោយ​ភ្លេង​ជាតិ​​ «America the Beautiful‍»។ ហើយ​លោក សឹង សុផាត ជូន​សេចក្តី​ប្រែ​សម្រួល​៕