បទសម្ភាសន៍ VOA៖ យុវនារីខ្មែរដែលចុះកម្មសិក្សានៅក្រុមហ៊ុន Google ចង់ឲ្យមានអង្គការជួយដល់ស្ត្រីក្នុងបច្ចេកវិទ្យាកាន់តែច្រើន
Your browser doesn’t support HTML5
មានស្រុកកំណើតនៅរាជធានីភ្នំពេញ កញ្ញា គី វិល័យវណ្ណ អាយុ២៣ឆ្នាំ ជានិស្សិតវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Brown University ក្នុងរដ្ឋ Rhode Island សហរដ្ឋអាមេរិកមួយរូប ដែលកំពុងធ្វើកម្មសិក្សាខាងវិស្វកម្ម software នៅក្រុមហ៊ុនបច្ចេកវិទ្យា Google ក្នុងតំបន់ Silicon Valley រដ្ឋកាលីហ្វ័រញ៉ា។ កាលពីថ្ងៃទី១០ ខែសីហា កញ្ញាបានចូលរួមគាំទ្រកុមារីខ្មែរ៥នាក់ដែលបានជាប់ការប្រកួតផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងកម្មវិធីប្រកួត Technovation Challenge នៅក្រុមហ៊ុន Google។ កញ្ញា វិល័យវណ្ណ និយាយថា កញ្ញាបានយកកុមារីទាំង៥ជាគំរូហើយ ប៉ុន្តែនិយាយថា ក្រៅពីបណ្តុះឲ្យមានគំរូនៃស្ត្រីក្នុងវិស័យបច្ចេកវិទ្យានេះ នៅប្រទេសកម្ពុជា គេក៏គួរបង្កើតឲ្យមានកម្មវិធីនិងអង្គការគាំទ្រដល់ស្ត្រីក្នុងជំនាញបច្ចេកវិទ្យាថែមទៀត។ តទៅនេះជាបទសម្ភាសន៍រវាងលោក សឹង សុផាត នៃ VOA ជាមួយកញ្ញា គី វិល័យវណ្ណ នៅក្រុមហ៊ុន Google នៅរដ្ឋកាលីហ្វរញ៉ាដូចតទៅ៖