បទសម្ភាសន៍ VOA៖ កម្មវិធី​ទូរស័ព្ទ​សុខក្រម​លើក​កម្ពស់​ការយល់​ដឹង​ពី​សុខាភិបាល​ដល់​សាធារណៈ

Your browser doesn’t support HTML5

កម្មវិធី​ទូរស័ព្ទ​មួយ ដែល​មាន​ឈ្មោះ​ថា សុខក្រម (Sokhakrom) ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Codingate ដែល​ជា​បណ្តុំ​ព័ត៌មាន​ទាក់ទង​នឹង​សុខភាពដើម្បី​ផ្តល់​ព័ត៌មាន​អំពី​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ​និង​គ្លីនិក វិធីសាស្ត្រ​ផ្សេងៗ​នៃ​ការ​ថែរក្សា​សុខភាព ​និង​អំពី​គុណភាព​នៃ​សេវាកម្ម​សុខភាព​ផ្សេងៗ​ជាដើម។ នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ កម្មវិធី​ទូរស័ព្ទ សុខក្រម បាន​ឈ្នះ​ពាន​រង្វាន់ Best Startup Award នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់​ខាង​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៧ (CICTA)។ ​កញ្ញា នូ ចន្តារី ប្រធាន​គ្រប់គ្រង​គម្រោង​នៃ​កម្មវិធី​ទូរស័ព្ទ​ សុខក្រម នេះ បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​នាង ទែន សុខស្រីនិត នៃ VOA អំពី​តួនាទី និង​សារៈប្រយោជន៍​នៃ​កម្មវិធី​ទូរស័ព្ទ​នេះ។ សូមលោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ។