បទសម្ភាសន៍ VOA៖ បក្ស សម រង្ស៊ី គ្រោងរៀបចំសមាជប្ដូរឈ្មោះគណបក្ស
Your browser doesn’t support HTML5
ជាមួយនឹងការធ្វើវិសោធនកម្មលើកទី២ ក្នុងរយៈពេលមិនដល់៦ខែចុងក្រោយនេះ ច្បាប់ស្ដីពីគណបក្សនយោបាយបានឆ្លងផុតរដ្ឋសភា និងព្រឹទ្ធសភាកាលពីសប្ដាហ៍កន្លងទៅ ហើយអាចនឹងចូលជាធរមានក្នុងពេលក្រុមប្រឹក្សាធម្មនុញ្ញ ផ្ដល់ភ្លើងខៀវ និងមានការឡាយព្រះហស្ថលេខាពីព្រះករុណាព្រះមហាក្សត្រកម្ពុជា។ ការកែកុនច្បាប់មួយនេះ ត្រូវបានអ្នករិះគន់មើលឃើញថា មានគោលដៅផាត់លោក សម រង្ស៊ី មេដឹកនាំចលនានយោបាយជំទាស់ពីឆាកនយោបាយដោយមានមាត្រាមួយចំនួនឃាត់ឃាំងទណ្ឌិត ដែលត្រូវបានតុលាការកាត់ទោសដូចជា លោក សម រង្ស៊ី មិនឱ្យជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើយ។ គណបក្សសម រង្ស៊ី ដែលបានច្របាច់បញ្ចូលគ្នាជាមួយនឹងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ២០១២ ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ នៅតែបន្តវត្តមានរក្សាកូតាអាសនៈបក្សជំទាស់នៅព្រឹទ្ធសភា ហើយបានធ្វើពហិការមិនចូលរួមសម័យប្រជុំពេញអង្គរបស់សភាជាន់ខ្ពស់កាលពីថ្ងៃចន្ទឡើយ។ លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភា និងជាប្រធានស្ដីទីគណបក្សសម រង្ស៊ី បានផ្ដល់កិច្ចសម្ភាសន៍ដាច់ដោយឡែក ជាមួយលោក អូន ឆេងប៉រ នៃ VOA និយាយពីអនាគតគណបក្សកេរដំណែលមួយនេះ ក្រោយពេលវិសោធនកម្មច្បាប់គណបក្សនយោបាយចូលជាធរមានក្នុងពេលខាងមុខ៕