Facebook Live៖ កូនកំព្រាកម្ពុជានិងមាតាបិតាអាមេរិកាំងរបស់ពួកគេលាគ្នាដោយការអាឡោះអាល័យនៅទីបញ្ចប់នៃជំរំមរតកកម្ពុជា
Your browser doesn’t support HTML5
ការជួបជុំគ្នារបស់កូនកំព្រាកម្ពុជា និង ក្រុមគ្រួសារអាមេរិកាំងរបស់ពួកគាត់នៅរមណីយដ្ឋាន Snow Mountain Ranch រដ្ឋColorado បានបញ្ចប់នៅថ្ងៃអាទិត្យហើយ។ នេះជា ការជួបជុំគ្នាលើកចុងក្រោយជាផ្លូវការដោយសារពួកគាត់ធំពេញវ័យអស់ហើយ ហើយពុំមានកូនកំព្រាថ្មីតាំងពីឆ្នាំ២០០១រហូតមកទល់នឹងពេលនេះ។ ការលាគ្នានេះ ពោរពេញទៅដោយការអាឡោះអាល័យ និងការក្តុកក្តួលក្នុងចិត្ត របស់មាតាបិតាកូនៗរបស់ពួកគាត់ ហើយនឹង បងប្អូនខ្មែរទាំងអស់ដែលបានស្ម័គ្រចិត្តមកជួយបង្ហាត់បង្រៀនកុមារកំព្រាកម្ពុជាអំពីអត្តសញ្ញាណ និងវប្បធម៌ខ្មែរ ព្រមទាំងធ្វើម្ហូបអាហារខ្មែរឲ្យពួកគាត់ទទួលទានផង៕