បទសម្ភាសន៍ VOA៖ អ្នកជំនាញថា ច្បាប់បក្សកាន់អំណាចស្នើរឹតត្បិតបក្សនយោបាយជាងទណ្ឌិតក្រៅស្រុក
Your browser doesn’t support HTML5
អ្នកជំនាញផ្នែកច្បាប់យល់ថា សេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយដែលសមាជិកសភាគណបក្សប្រជាជនកម្ពុជាស្នើឡើងមានគោលដៅគាបសង្កត់គណបក្សនយោបាយ មិនឱ្យទណ្ឌិតនៅក្រៅប្រទេសជួយឃោសនាបាន ប៉ុន្តែវាជាការមិនមានប្រយោជន៍ទេ ជាពិសេសនៅក្នុងយុគសម័យហ្វេសប៊ុកនេះ។ លោកមេធាវី សុខ សំអឿន បានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃវីអូអេមុនពេលដែលគណៈអចិន្ត្រៃយ៍សភាជាតិ គ្រោងនឹងពិភាក្សាលើសេចក្តីស្នើច្បាប់នេះនៅថ្ងៃព្រហស្បតិ៍។ សូមលោកអ្នកស្តាប់បទសម្ភាសនេះដូចតទៅ៕