បទ​សម្ភាសន៍ VOA ៖ ក្រោយ​ហោះ​សាក​ល្បង អ្នក​រៀន​​ច្នៃ​បង្កើត​យន្តហោះ​ពី​​ YouTube ​​​នៅ​​ព្រៃវែង​​​ចង់​ឲ្យ​មាន​ការ​គាំទ្រ​​គំនិត​ច្នៃ​ប្រឌិត​នៅ​ជនបទ

Your browser doesn’t support HTML5

តាំង​ពី​នៅ​កុមារ លោក ប៉ែន ឡុង តែង​​សុបិន្ត​​ចង់​ឆ្នៃ​បង្កើត​យន្តហោះ​​ដោយ​ខ្លួន​ឯង ​ក្រោយ​ពេល​លោក​បាន​ប្រទះ​ឃើញ​យន្តហោះ​​ដំបូង ​ដែល​​ធ្លាក់​​នៅ​​​ស្រុក​កំណើត​របស់​លោក​ក្នុង​ខេត្ត​ស្វាយរៀង។ ជិត​៣០​ឆ្នាំ​ក្រោយ​មក និង​អស់​ថវិកា​ជាង​​មួយ​ម៉ឺន​ដុល្លារ​ផង​នោះ លោក ប៉ែន ឡុង ​ដែល​សព្វ​ថ្ងៃ​ជា​ជាង​មេកានិក​រថយន្ត​រូប​នៅ​ខេត្ត​ព្រៃវែង បាន​ច្នៃ​បង្កើត​យន្តហោះមួយ​ពិត​ប្រាកដ​មែន មួយ​ផ្នែក​ដោយ​មាន​ជំនួយ​ពី​វីដេអូ​ណែនាំ​បច្ចេកទេស​តំឡើង​​​យន្តហោះ​ ដែល​លោក​​បាន​រក​ឃើញ​​ក្នុង​បណ្តាញ​ YouTube។ ក្នុង​វ័យ​៣០​ឆ្នាំ ​អ្នក​ផលិត​យន្តហោះ​មិន​មាន​ជំនាញ​រូប​នេះ​ ​ថែម​ទាំង​បាន​សាកល្បង​ហោះ​ហើរ​យន្តហោះ​បង្កើត​ដោយ​ខ្លួន​ឯង​នេះ​​ទៀត​ផង។ ​បើ​ទោះ​​បី​អាជ្ញាធរ​ខេត្ត​ព្រៃ​វែង​​មិន​​បាន​រារាំង​​លោក​ពី​ការ​សាកល្បង​ដ៏​​អា​ច​មាន​គ្រោះថ្នាក់​នេះ​ក្តី ក៏​លោក​ ប៉ែន ឡុង ​យល់​ថា ​អាជ្ញាធរ​មិន​បាន​លើក​ទឹកចិត្ត​​​គ្រប់​គ្រាន់​ខាង​​បច្ចេកទេស​ដល់​​​គំនិត​ច្នៃ​ប្រឌិត​នៅ​ជនបទ។ លោក សឹង សុផាត នៃ VOA បាន​សម្ភាសន៍​លោក ប៉ែន ឡុង​តាម​ទូរស័ព្ទ​ដូច​តទៅ។