Facebook Live៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បង្ហាញ​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៤

Your browser doesn’t support HTML5

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​លើក​ឡើង​ថា ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​ អាណត្តិ​ទី៤​មាន​លក្ខណៈ​រលូន​ល្អ ជាក់ស្តែង​បញ្ជី​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​លក្ខណៈ​ត្រឹមត្រូវ​ច្រើន។ គណបក្ស​របស់​លោក គឺ​ជា​គណបក្ស​ដែល​ឈ្នះឆ្នោត​លំដាប់​ទី៣ បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នេះ​បើ​យោង​តាម​លទ្ធផល​បឋម។ លោក​យល់​ថា ការណ៍​នេះ​គឺ​ដោយសារ​តែ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​វ័យក្មេង ហើយ​ការ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​បក្ស​នៅ​មាន​កម្រិត។ លោក សុខ ខេមរា នៃ VOA បាន​សម្ភាសន៍​លោក ញឹក ប៊ុនឆៃ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០១៧។ កញ្ញា ហ៊ាន សុជាតា និង​លោក អូន ឆេងប៉រ នៃ VOA ផ្សាយ​បទសម្ភាសន៍​នេះ​ផ្ទាល់​តាម​រយៈ​ហ្វេសប៊ុក។ សូម​លោក​អ្នក​នាង​ទស្សនា​វីដេអូ​ដែល​ផ្សាយ​តាម​ហ្វេសប៊ុក​នេះ​ដូចតទៅ៕