បទសម្ភាសន៍៖ យុវជន​ខ្មែរ​និង​ការ​យល់​ដឹង​អំពី​ប្រវត្តិសាស្រ្ត​របស់​ខ្លួន

Your browser doesn’t support HTML5

មាន​ទស្សនៈ​ជាច្រើន​ដែល​បាន​លើកឡើង​ជុំវិញ​ការ​យល់​ដឹង​របស់​យុវជន​កម្ពុជា​ទៅ​លើប្រវត្តិសាស្រ្ត​របស់ខ្លួន។ សម្រាប់​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ចងក្រង​ឯកសារ​ប្រវតិ្តសាស្រ្ត​ខ្មែរ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ បាន​លើកឡើង​ថា គួរ​ផ្តល់​សេរីភាព​ដល់​យុវជន​ខ្មែរ​ចំពោះ​ការ​សិក្សា​អំពី​ប្រវតិ្តសាស្រ្ត​របស់​ខ្លួន។ លោក​បាន​លើក​ឡើង​ដូច្នេះ ប្រាប់​ដល់ VOA ក្នុង​អំឡុងពេល​ដែល​លោក​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​រដ្ឋធានី Washington កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ។ នាង ហុង ចិន្តា នៃ VOA បាន​សម្ភាស​លោក ឆាំង យុ ដោយ​ផ្ទាល់​អំពី​យុវជន​ខ្មែរ​និង​ការ​យល់​ដឹង​របស់​ពួកគេ​អំពី​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។ សូម​លោក​អ្នកនាង​ស្តាប់​បទសម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​ត​ទៅ៖