បទសម្ភាសន៍ VOA៖ គ.ជ.​ប​ថា ​សន្លឹកឆ្នោត​ពី​ឃុំ​សង្កាត់​ជាង​ ៣០០​ទៀត​មិន​ទាន់​​ទទួល​បាន​អស់

Your browser doesn’t support HTML5

កំណត់​និពន្ធ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) បាន​​សុំ​ទោស​អ្នកបោះឆ្នោត​ចំពោះ​ភាព​យឺតយ៉ាវ​នៃ​ការ​បង្ហាញ​លទ្ធផល​នៃ​ការបោះឆ្នោត។ លោក សុខ ខេមរា នៃ VOA បាន​សម្ភាស​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប អំពី​ដំណើរការ​បោះ​ឆ្នោត ការ​ប្រមូល​ទិន្នន័យ​ និង​ដំណើរការ​នីតិវិធី​នានា ទាក់ទង​នឹង​ការបោះឆ្នោត។ លោក ​ហង្ស ពុទ្ធា បាន​អះអាង​ថា​ មក​ដល់​រសៀល​ថ្ងៃ​អង្គារ​នេះ គ.ជ.ប ទើប​បាន​ទទួល​សន្លឹកឆ្នោត​តែ​ពី​ឃុំ​សង្កាត់​ចំនួន ១២៩២ ក្នុងចំណោម​ឃុំ​សង្កាត់​ទាំង ១៦៤៦។ សូម​លោក​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាសន៍​នេះ​ ដែល​ដកស្រង់​ចេញ​ពី​ការ​ផ្សាយ​តាមFacebook Live របស់​​​ VOA​ នៅ​ថ្ងៃ​​​នេះ​៕