Facebook Live៖ អង្គការ​សង្គម​ស៊ីវិល​ពិភាក្សា​ពី​ស្ថានភាព និង​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៤

Your browser doesn’t support HTML5

មួយ​ថ្ងៃក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី៤ អង្គការ​សង្គមស៊ីវិល ដែល​បាន​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត បាន​វាយតម្លៃ​ថា​ ​ការបោះឆ្នោត​នៅ​ការិយាល័យ​ភាគ​ច្រើន​ បាន​ប្រព្រឹត្ត​ទៅ​តាម​នីតិវិធី នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃច័ន្ទ ទី៥ ខែមិថុនា ឆ្នាំ​២០១៧។ ក៏ប៉ុន្តែ​ ពួក​គេ​អះអាង​ថា​ ភាព​មិន​ប្រក្រតី​ខ្លះ​ ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដំណើរការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ និង​ការ​ប្រកាស​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត។ លោក សុខ ខេមរា និង​សហការី​របស់ VOA បាន​ផ្តិត​យក​ទិដ្ឋភាព​នៃ​សន្និសីទ​ព័ត៌មាន​នេះ​ដោយ​ផ្សាយផ្ទាល់​តាមរយៈ​ហ្វេសប៊ុក៕