បទសម្ភាសន៍ VOA៖ អង្គការ​សង្គម​ស៊ីវិល​បង្ហាញ​ការ​អង្កេត​លើ​ដំណើរការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៤

Your browser doesn’t support HTML5

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន បាន​ចូលរួម​តាម​ដាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិ​ទី៤ ឆ្នាំ​២០១៧ ហើយ​បាន​បង្ហាញ​ការ​អង្កេត​របស់​ខ្លួនថា ដំណើរការ​បោះឆ្នោត​ទូទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ។ ក៏​ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ក៏បាន​រកឃើញ​ករណី​មិន​ប្រក្រតី​បន្តិចបន្តួច ដូចជា​ការ​ខ្វះ​សម្ភារៈ​សំខាន់ៗ និង​ការ​រារាំង​មិន​ឲ្យ​អ្នក​អង្កេតការណ៍​មួយ​ចំនួន​ចូល​ក្នុង​ការិយាល័យ​បោះឆ្នោត​ជាដើម។ លោក ម៉ែន គឹមសេង នៃ VOA បាន​សន្ទនា​ជាមួយ​លោក ហ៊ុល រស្មី នៃ VOA ដែល​បាន​ចុះ​យក​សេចក្តី​រាយការណ៍​នៅ​តាម​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ឃុំសង្កាត់ ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ​២០១៧។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សន្ទនា​នេះ​ដូច​តទៅ៕