បទសម្ភាសន៍ VOA៖ ជនពិការនៅកម្ពុជាចង់មានតំណាងរបស់ខ្លួនក្នុងនយោបាយនិងកិច្ចការបោះឆ្នោត
Your browser doesn’t support HTML5
បើទោះជាជនពិការទាំងកាយសម្បទានិងស្មារតី នៅកម្ពុជាមានចំនួនសរុបប្រមាណជាងកន្លះលាននាក់ក៏ដោយ ក៏ចំនួនជនពិការដែលបានចូលរួមក្នុងការបោះឆ្នោត និងនយោបាយមានតិចតួចនៅឡើយ។ ជនពិការនៅកម្ពុជារំពឹងចង់មានតំណាងរបស់ខ្លួនក្នុងឆាកនយោបាយ និងកិច្ចការបោះឆ្នោត ដើម្បីឲ្យមានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគេ។ កញ្ញា ហ៊ាន សុជាតា នៃ VOA បានសម្ភាសលោក ងិន សៅរ័ត្ន នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជាអំពីតម្រូវការរបស់ជនពិការនៅក្នុងនយោបាយនិងការបោះឆ្នោត។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៕