អ្នកជំនាញ៖ ឆ្នាំ២០១៧ ការរំលោភបំពានផ្លូវភេទលើក្មេងប្រុស មានការកើនឡើងខ្ពស់ជាងក្មេងស្រី
Your browser doesn’t support HTML5
ខណៈពេលដែលទិវាសិទ្ធិកុមារអន្តរជាតិ ១ មិថុនា កាន់តែខិតជិតមកដល់នោះ អង្គការសកម្មភាពដើម្បីកុមារហៅកាត់ថា APLE រកឃើញថានៅក្នុងឆ្នាំ២០១៧នេះ ការរំលោភផ្លូវភេទដែលកើតមានលើក្មេងប្រុសមានការកើនឡើងខ្ពស់ជាងក្មេងស្រី។ ក្នុងចំណោម៥០ករណីដែលអង្គការAPLE បានសិក្សាស្រាវជ្រាវ មានក្មេងប្រុសចំនួនជាង៤០នាក់ ដែលរងការរំលោភបំពាន។ ការយល់ខុសថាមានតែក្មេងស្រីដែលជាជនរងគ្រោះនៃការរំលោភបំពាន និងកង្វះការយកចិត្តទុកដាក់លើសុវត្ថិភាពក្មេងប្រុសពីសំណាក់ឳពុកម្តាយ និងសហគមន៍ គឺជាមូលហេតុដែលធ្វើឲ្យក្មេងប្រុសក្លាយជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទកាន់តែច្រើន។