បទសម្ភាសន៍ VOA៖ ប្រជាពលរដ្ឋខ្មែរជឿជាក់លើខ្លួនឯងច្រើនជាងជឿជាក់លើសង្គម
Your browser doesn’t support HTML5
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញពីការយល់ឃើញរបស់លោក ចំពោះការវិវត្តន៍នៃការជឿជាក់សង្គមរបស់ប្រជាពលរដ្ឋកម្ពុជា ចាប់ពីសម័យអាណានិគមបារាំង សម័យខ្មែរក្រហម រហូតមកដល់សម័យបច្ចុប្បន្ន នៅក្នុងបទសម្ភាសន៍ជាមួយលោក សឿន វឌ្ឍនា នៃ VOA។ បទសម្ភាសន៍នេះបានធ្វើឡើង ក្រោយពេលលោក ឆាំង យុ បានចូលរួមជាវាគ្មិនក្នុងបទបង្ហាញមួយក្រោមប្រធានបទ៖ «រវាងខ្លា និងក្រពើ៖ បទបង្ហាញពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជា អាស៊ាន និងកូរ៉េខាងជើង» ដែលរៀបចំដោយគណៈកម្មាធិការជាតិស្ដីពីកូរ៉េខាងជើង នៅមូលនិធិអាស៊ី ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍ទាំងស្រុងរបស់ VOA ជាមួយលោក ឆំាង យុ ដូចតទៅ៕