បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ការពារគោលនយោបាយបក្សសង្គ្រោះជាតិ
Your browser doesn’t support HTML5
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិអះអាងថា គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិនឹងអាចសម្រេចបាន បើទោះបីជាមានការរិះគន់ក៏ដោយ ជាពិសេសលើការផ្តល់ថវិកាចំនួន៥០ម៉ឺនដុល្លារដល់ឃុំ-សង្កាត់នីមួយៗក្នុងមួយឆ្នាំៗ។ លោក សម រង្ស៊ី ក៏បានប្រកាសស្វាគមន៍សមាជិកគណបក្សកាន់អំណាចណា ដែលចង់រួមកម្លាំងជាមួយនឹងគណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សប្រឆាំងនេះឈ្នះឆ្នោតនៅពេលខាងមុខ។ លោកថា នឹងគ្មានការសងសឹកគ្នាទេ។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោក សម រង្ស៊ី តាមទូរស័ព្ទ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕