បទ​សម្ភាសន៍ VOA៖ ​ធនាគារ AIIB ​ប្ដេជ្ញា​ជំរុញ​ចរន្ត​ពាណិជ្ជ​កម្ម​សេរី ​និង​សាកល​ភាវូបនីយ​កម្ម

Your browser doesn’t support HTML5

អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ ដែល​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី​ (AIIB) ​ដែល​​ជា​គំនិត​ផ្ដួច​ផ្ដើម​នៃ​ការ​ផ្គត់​ផ្គង់​ធនធាន​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​អភិវឌ្ឍ ​នាំ​មុខ​ដោយ​ចិន​ប៉េកាំង​ បាន​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​របស់​ខ្លួន​ជា​ផ្លូវ​ការ។ ​ការ​ផ្ដោត ​និង​វិសាល​ភាព​ការងារ​ស្រដៀង​គ្នា​នឹង​ធនាគារ​ពិភព​លោក​ និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដែរ ​ក៏​ប៉ុន្តែ ​ធនាគារ AIIB ​មាន​របៀប​ធ្វើការ​ដាច់​ដោយ​ឡែក ​ពោលគឺ​មិន​ប៉ះ​ពាល់​ និង​មិន​តម្រូវ​ឱ្យ​ប្រទេស​ទទួល​ថវិកា ធ្វើ​នេះ​ធ្វើ​នោះ​ តាម​ដែល​ខ្លួន​ចង់​បាន ​ជា​លក្ខខណ្ឌ​តម្រូវ​នោះ​ទេ។ នៅ​ក្រៅ​ព្រឹត្តិ​ការណ៍​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ដែល​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ​លោក ​អូន ​ឆេងប៉រ ​នៃVOA​ បាន​សម្ភាសន៍​លោក ​Joachim ​von ​Amsberg​ អនុ​ប្រធាន​ទទួល​បន្ទុក​ផ្នែក​គោល​នយោបាយ ​និង​វិនិយោគ ​របស់ ​AIIB ​ អំពី​ការងារ ​និង​ការ​រំពឹង​ទុក​ទៅ​ថ្ងៃ​អនាគត​របស់​ធនាគារ​ថ្មី​មួយ​នេះ។ សូម​លោក​អ្នក​នាង​ស្ដាប់​កិច្ច​សម្ភាសន៍​នេះ​ ដែល​ត្រូវបាន​បកប្រែ​ជា​ខេមរភាសា​ដូច​តទៅ៕