កម្រង​រូបភាព៖ ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​រំឭឹក​សហគមន៍​ខ្មែរ​អាមេរិកាំង​ពី​វប្បធម៌ និង​ប្រពៃណី​ខ្មែរ

ការ​សម្ដែង​របាំ​អប្សរា ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

លោក ជុំ ប៊ុនរ៉ុង អគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ថ្លែង​សន្ទរកថា​បើក​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

ការ​សម្ដែង​របាំ​ជូនពរ ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

អ្នក​ចូលរួម​អង្គុយ​ទស្សនា​ការ​សម្ដែង​របាំ​បុរាណ​ខ្មែរ ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

អ្នក​ចូលរួម​ជជែក​គ្នា​លេង ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

លោក​អគ្គរាជទូត ជុំ ប៊ុនរ៉ុង និង​ភរិយា ក្នុង​ពេល​សម្ពោធ​រូប​សំណាក​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧ ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

លោក​អគ្គរាជទូត ជុំ ប៊ុនរ៉ុង កាត់​ខ្សែ​បូ​សម្ពោធ​រូប​សំណាក​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧ ​ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

ពាន​រង្វាន់​មេដាយ​មាស​ស្ថាបនា​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ជូន​លោក ទេស សារឿម ប្រធាន​សមាគម​មរតក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)