បទសម្ភាសន៍ VOA៖ សៀវភៅស្តីពីទស្សនៈនយោបាយរបស់លោកគឹម សុខនឹងត្រូវបោះពុម្ពឆាប់ៗខាងមុខ
Your browser doesn’t support HTML5
លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេងកំពុងរៀបចំបោះពុម្ពផ្សាយសៀវភៅ«ទស្សនៈសង្គម និងនយោបាយរបស់លោក គឹម សុខ» ចំនួន៥.០០០ក្បាល នាពេលខាងមុខ។ សៀវភៅនេះនឹងដាក់លក់នៅតាមបណ្ណាគារ តូបលក់សៀវភៅ និងអង្គការមួយចំនួន នៅពេលឆាប់ៗខាងមុខ។ លោក ហង្ស វិទូ ដែលត្រូវបានបណ្តុះបណ្តាលដោយ លោក កែម ឡី និងជាអ្នករៀបរៀងសៀវភៅថ្មីនេះបានផ្តល់បទសម្ភាសន៍មួយជាមួយកញ្ញា ហ៊ាន សុជាតា នៃ VOA កាលពីព្រឹកថ្ងៃអង្គារនេះ។ លោកបានឲ្យដឹងថា សៀវភៅថ្មីនេះ គឺសង្កត់ធ្ងន់ទៅលើទស្សនៈ ស្នេហាជាតិរបស់លោក គឹម សុខ ដែលត្រូវតុលាការក្រុងភ្នំពេញឃុំខ្លួនកាលពីខែកុម្ភៈកន្លងទៅ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» តាមពាក្យបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក គឹម សុខ ប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែដល់២ឆ្នាំ។ នេះគឺជាបទសម្ភាសន៍ទាំងស្រុងរវាង កញ្ញា ហ៊ាន សុជាតា នៃ VOA និង លោក ហង្ស វិទូ អំពីទស្សនៈនយោបាយរបស់លោក គឹម សុខ និងការបោះពុម្ពសៀវភៅថ្មីនេះ៕