ពន្លឺ​យុត្តិធម៌​នៅ​បាត់​ស្រមោល​​​២០ឆ្នាំ​ក្រោយពី​ការគប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋសភា

Your browser doesn’t support HTML5

នៅ​ថ្ងៃទី៣០​ខែមីនា​ខាងមុខនេះ​នឹង​មាន​រយៈពេល​២០ឆ្នាំ​គត់​ចាប់តាំងពី​មាន​ការគប់​គ្រាប់បែក​ដាក់​បាតុកម្ម​អហិង្សា​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​នៅ​មុខ​រដ្ឋសភា​ជាតិ​កាលពី​ឆ្នាំ១៩៩៧។ រហូត​មកដល់​ពេលនេះ ជនរងគ្រោះ​នៅ​ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ សូម្បី​តែ​ជនដៃដល់​និង​អ្នកបញ្ជា​ក៏​អាជ្ញាធរ​មិនទាន់​វែកមុខ​រកឃើញ​នៅឡើយ​ដែរ។ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​សង្ឃឹម​ថា​យុត្តិធម៌​នឹង​មាន​នៅ​ថ្ងៃណា​មួយ​ជាពិសេស​នៅពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​នឹង​បើក​ស៊ើបអង្កេត​មួយ​ដែល​មាន​ការចូលរួម​ពី​ក្រុម​ប៉ូលិស​FBI ​របស់​សហរដ្ឋ​អាមេរិក។ សូម​លោក​អ្នកទស្សនា​បទសម្ភាស​រវាង​លោក ម៉ែន គឹមសេង នៃ​VOAជាមួយ​នឹង​លោក​សម រង្ស៊ីដូចតទៅ៖