បទសម្ភាសន៍VOA៖ និស្សិតស្រី ខ្មែរ រំពឹងនាំយកបទពិសោធន៍ពីអាមេរិក ទៅចូលរួមអភិវឌ្ឍផ្នែកច្បាប់នៅកម្ពុជា
Your browser doesn’t support HTML5
និស្សិតស្រីខ្មែរមួយក្រុមមកពីអង្គការមូលនិធិ Harpswell Foundation ក្នុងប្រទេសកម្ពុជា កំពុងចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆ្នាំនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងសហរដ្ឋអាមេរិក ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងបន្ថែមលើមុខជំនាញផ្សេងៗគ្នារបស់ពួកគេ ក្នុងគោលដៅនាំយកចំណេះដឹងនិងបទពិសោធន៍ថ្មីពីសហរដ្ឋអាមេរិក ទៅចូលរួមអភិវឌ្ឍប្រទេសកម្ពុជាវិញ។ នេះ ជាបទសម្ភាសន៍រវាងលោក សាយ មុន្នីនៃVOA ជាមួយកញ្ញា លី សិរីរ័ត្ន និស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយដែលបច្ចុប្បន្នកំពុងសិក្សានៅមហាវិទ្យាល័យ Bowdoin College ក្នុងរដ្ឋ Maine៕