បទសម្ភាសន៍VOA៖ និស្សិតស្រីខ្មែរ សង្ឃឹមថា នឹងអាចបង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា
Your browser doesn’t support HTML5
និស្សិតស្រីខ្មែរមួយក្រុមមកពីអង្គការមូលនិធិ Harpswell Foundation ក្នុងប្រទេសកម្ពុជា កំពុងចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆ្នាំនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងសហរដ្ឋអាមេរិក ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងបន្ថែមលើមុខជំនាញផ្សេងៗគ្នារបស់ពួកគេ ក្នុងគោលដៅនាំយកចំណេះដឹងនិងបទពិសោធន៍ថ្មីពីសហរដ្ឋអាមេរិក ទៅចូលរួមអភិវឌ្ឍប្រទេសកម្ពុជាវិញ។ នេះ ជាបទសម្ភាសន៍រវាងលោក សាយ មុន្នីនៃVOA ជាមួយកញ្ញា ថេង សុគន្ធារី និស្សិតផ្នែកវិស្វកម្មគីមីនិងចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលកំពុងសិក្សានៅមហាវិទ្យាល័យ Agnes Scott College ក្នុងរដ្ឋGeorgia៕