បទសម្ភាសន៍ VOA៖ អ្នកមាននៅស្រុកខ្មែរគួរចាប់ផ្តើមទុកចិត្តនិងវិនិយោគលើ Startup ក្នុងស្រុក
Your browser doesn’t support HTML5
សហគ្រាសបង្កើតថ្មីឬហៅថា startup នៅប្រទេសកម្ពុជាបានកើនឡើងដល់ចំនួនជាង១២០ startupហើយនៅដើមឆ្នាំ២០១៧នេះ ព្រមជាមួយនឹងកំណើនការិយាល័យធ្វើការរួមឬ co-working space ជាង១០កន្លែងនៅក្រុងភ្នំពេញនិងសៀមរាប។ នេះបើតាមលោកលោក ធុល រិទ្ធី ស្ថាបនិកនៃការិយាល័យធ្វើការរួមគ្នា SmallWorld និង Emerald Hub នៅភ្នំពេញ និងជាអ្នកជំរុញសហគ្រាស startup។ លោកថ្លែងប្រាប់លោក សឹង សុផាត នៃ VOA នៅក្នុងបទសម្ភាសន៍មួយនៅការិយាល័យ Emerald Hub ថា អ្នកវិនិយោគក្នុងស្រុកគួរចាប់ផ្តើមហ៊ានប្រថុយវិនិយោគលើសហគ្រិន startup ខ្មែរក្នុងស្រុកដែលមានសក្កានុពលនិងទុកចិត្តដល់ពួកគេឲ្យប្រតិបត្តិការដោយឯករាជ្យភាព៕