បទសម្ភាសន៍ VOA៖ និស្សិត Harpswell ថា ការផ្តល់ឱកាសដល់ស្ត្រីឲ្យទទួលបានការអប់រំខ្ពស់គឺជាការជួយអភិវឌ្ឍប្រទេសជាតិ
Your browser doesn’t support HTML5
ថ្វីដ្បិតតែជាអ្នករស់នៅជនបទក៏ពិតមែន ក៏កញ្ញា ប៊ុត ស្រីនិច្ច វ័យ២២ឆ្នាំ គឺជានិស្សិតម្នាក់មិនរុញរា និងតែងតែមានមហ្ឆិចតាចង់សិក្សាឲ្យបានខ្ពង់ខ្ពស់។ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅកម្ពុជាតាមរយៈកម្មវិធីអាហារូបករណ៍ Harpswell រួចមក និស្សិតមកពីខេត្តបាត់ដំបងរូបនេះក៏បន្តទទួលបានអាហារូបករណ៍ក្នុងកម្មវិធីដដែលដើម្បីទៅសិក្សានៅសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំថែមទៀត។ បច្ចុប្បន្ននេះ កញ្ញា ស្រីនិច្ច កំពុងសិក្សានៅសាកលវិទ្យាល័យ Christian Brothers University ក្នុងរដ្ឋ Tennessee។ កាលពីដើមខែមករានេះ កញ្ញាបានអញ្ជើញមកដល់បន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានី Washington ដើម្បីផ្តល់បទសម្ភាសន៍អំពីការផ្តល់ឱកាសដល់ស្រ្តីឲ្យទទួលបានការអប់រំខ្ពស់គឺជាការជួយអភិវឌ្ឍប្រទេសជាតិ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងនាង ហុង ចិន្តា នៃ VOA ជាមួយកញ្ញា ប៊ុត ស្រីនិច្ច ដូចតទៅ៕