បទ​សម្ភាសន៍ VOA៖ ឧក្រិដ្ឋកម្ម​នៃ​ការ​បង្ខំ​ឲ្យ​រៀបការ និង​ការ​បង្ខំ​ឲ្យ​មាន​ផ្ទៃពោះ​ក្នុង​របប​ខ្មែរ​ក្រហម​មិន​ត្រូវបាន​«‍យក​ចិត្ត​ទុក​ដាក់»

Your browser doesn’t support HTML5

​ឧក្រិដ្ឋកម្ម​នៃ​អំពី​ការ​បង្ខំ​ឲ្យ​មាន​ផ្ទៃ​ពោះ​ មិន​សូវ​បាន​លើកឡើង​នៅ​ក្នុង​ដំណើរការ​កាត់​ទោស​របស់​តុលាការ​ណាមួយ​នៅ​ក្នុង​ពិភព​លោក​ឡើយ ទោះបីជា​ឧក្រិដ្ឋកម្ម​នេះ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត និង​រាងកាយ​របស់​ស្រ្តី​យ៉ាង​ធ្ងន់ធ្ងរ​ក៏ដោយ។ ប៉ុន្តែ​ នៅ​តុលាការ​ខ្មែរក្រហម អ្នក​នៅ​រស់រានមាន​ជីវិត​ពី​ឧក្រិដ្ឋកម្ម​នេះ​ បាន​រៀបរាប់​អំពី​រឿងរ៉ាវ​របស់​ពួកគេ ទោះបីជា​តុលាការ​មិន​បាន​លើក​បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​នេះ​ឲ្យ​ចំ​ក៏ដោយ។ នាពេល​ថ្មីៗនេះ នាង Ana Salvá អ្នក​កាសែតក្រៅ​ក្របខ័ណ្ឌជនជាតិ​អេស្ប៉ាញ​ម្នាក់​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​រាយការណ៍​ថា ​សិទ្ធិ​បន្ត​ពូជ​របស់​ស្រ្តី​កម្ពុជា​នៅ​ក្រោម​របប​ខ្មែរ​ក្រហម​មិន​ត្រូវបាន​យក​ចិត្ត​ទុក​ដាក់ នៅក្នុង​អត្ថបទ​របាយការណ៍​របស់​នាង ដែល​ចេញ​ផ្សាយ​ដោយ Diplomat។ នាង​បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​នាង ទែន សុខស្រីនិត នៃ​វីអូអេ​តាម​ទូរស័ព្ទ​អំពី​សេចក្តី​រាយការណ៍​នេះ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៕