បទ​សម្ភាសន៍ VOA ជាមួយ​លោក​អាឡិច៖ ឯកសារ​បង្ហាញ​ថា​ខ្សាច់​នាំ​ចូល​ឥណ្ឌា​ចេញ​ពី​កម្ពុជា​ និង​ត្រៀម​ប្តឹង​ទៅ​តុលាការ

Your browser doesn’t support HTML5

ស្ថាបនិក​អង្គការ​មាតាធម្មជាតិ​ គឺ​លោក​អាឡិចសាន់ដ្រូ ហ្កុនហ្សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) បាន​បញ្ជាក់​ថា ​ឯកសារ​ថ្មី​បង្ហាញ​ថា​ ខ្សាច់​ដែល​ឥណ្ឌា​នាំ​ចូល​គឺ​មាន​ប្រភព​នាំ​ចេញ​ផ្ទាល់​ពី​ប្រទេស​កម្ពុជា​ ដែល​ផ្ទុយពី​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល។ លោក​អាឡិច ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​បញ្ជាក់​ថា ​លោក​កំពុង​សិក្សា​ពី​នីតិវិធី​ប្តឹង​នៅ​តុលាការ​សឹង្ហបុរី​ប្រឆាំង​នឹង​ក្រុមហ៊ុន​ ឬ​រដ្ឋាភិបាល​សឹង្ហបុរី​ ចំពោះ​ការ​នាំចូល​ខ្សាច់​ដោយ​ខុសច្បាប់​ក្នុងពេល​កន្លង​មក។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​រវាង​លោកម៉ែន គឹមសេង​ នៃ​វីអូអេ​ជាមួយ​នឹង​លោក​អាឡិច ដូចតទៅ៕