បទសម្ភាសន៍ VOA៖ លោក ជី សីលា ថាសហគ្រិនខ្មែរត្រូវសម្របនឹងនិន្នាការប្រែប្រួលក្នុងពិភពលោក
Your browser doesn’t support HTML5
លោក ជី សីលា គឺជាសហគ្រិនវ័យក្មេងខ្មែរមួយរូបដែល ទទួលបានជោគជ័យក្រោយការដកពិសោធន៍ជាច្រើនឆ្នាំ។ បច្ចុប្បន្នលោកជាប្រធានក្រុមហ៊ុនផ្សព្វផ្សាយនិងកម្សាន្ត Sabay Digital ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀតដូចជាក្រុមហ៊ុនខាងអាហារនិងភេសជ្ជៈ T&C Pizza World និងទទួលចែកចាយ Domino Pizza។ លោក សឹង សុផាត នៃ VOA បានជួបសម្ភាសលោក ជី សីលា នៅក្រោយទស្សនកិច្ចមួយរបស់លោកនៅសហរដ្ឋអាមេរិក អំពីយុទ្ធសាស្ត្រសម្រាប់សហគ្រិនវ័យក្មេងកម្ពុជា សម្ភារៈនិយមនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ការលេងហ្គេមឲ្យមានប្រយោជន៍សម្រាប់កុមារ និងវិធីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច។