បទសម្ភាសន៍ VOA៖ ប្រធានសហព័ន្ធខ្មែរក្រោមថា ខ្មែរកម្ពុជាក្រោមនៅតែរងការគាបសង្កត់ពីរដ្ឋាភិបាលវៀតណាម
Your browser doesn’t support HTML5
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំដំណាច់ឆ្នាំរបស់ខ្លួន ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ នៅក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ដើម្បីបូកសរុបការងាររបស់សហព័ន្ធ និងដើម្បីជំរុញឲ្យមានការគោរពសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសវៀតណាមសព្វថ្ងៃ។ លោក ថាច់ ង៉ុកថាច់ (Thach Ngoc Thach) ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ដល់បទសម្ភាសន៍ដល់លោក ភី សុភាដា នៃ VOA ខ្មែរ អំពីកិច្ចប្រជុំនេះ គោលបំណង និងការងាររបស់សហព័ន្ធខ្មែរកម្ពុជា និងអំពីស្ថានការណ៍ទូទៅរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសវៀតណាម។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕