បទសម្ភាសន៍ VOA៖ កម្រងរូបថតជំរំជនភៀសខ្លួននឹងដាក់តាំងពិព័រណ៍ឲ្យកូនខ្មែរបានដឹងពីប្រវត្តិសាស្រ្ត
Your browser doesn’t support HTML5
កំណត់និពន្ធ៖ ចាប់ពីថ្ងៃទី២ខែធ្នូដល់ថ្ងៃទី១៦ខែមករា មជ្ឈមណ្ឌលបុប្ផាណា នៅរាជធានីភ្នំពេញ នឹងដាក់បង្ហាញកម្រងរូបភាពអំពីជំរំជនភៀសខ្លួនខ្មែរនៅព្រំដែនថៃ។ រូបថតទាំងនោះគឺជាស្នាដៃរបស់លោក Stefan Ellis ដែលជាអ្នកថតរូបសារព័ត៌មានម្នាក់។ លោកគឺជាអ្នកត្រួតពិនិត្យរូបថតឲ្យទីភ្នាក់ងារសារព័ត៌មានបារាំងប្រចាំនៅទីក្រុងហុងកុង ហើយនៅឆ្នាំ១៩៩១ លោកបានបង្កើតការិយាល័យរូបថតប្រចាំនៅរាជធានីភ្នំពេញឲ្យទីភ្នាក់ងារសារព័ត៌មានបារាំងមួយនេះ។ លោកStefan ក៏បានថតសកម្មភាពនិស្សិតធ្វើបាតុកម្មនៅក្នុងប្រទេសថៃកាលពីឆ្នាំ១៩៩២ផងដែរ។ លោកធ្លាប់ធ្វើការឲ្យកាសែត The New York Times ទីភ្នាក់ងារសារព័ត៌មាន The Associated Pressនិងកាសែតដទៃទៀត។ នៅឆ្នាំ១៩៩៥ លោកបានត្រឡប់មករាជធានី ភ្នំពេញវិញ។ បន្ទាប់មកលោកក៏បានប្ដូរទៅរស់នៅក្នុងទីក្រុងញូយ៉ក។ លោកStefanបានកើតនៅឆ្នាំ១៩៦៥ក្នុងរដ្ឋធានី Washingtonហើយលោកបានទទួលមរណភាពកាលពីឆ្នាំ១៩៩៦។ លោក Robert Ellis ដែលត្រូវជាឳពុករបស់លោក Stefan បានសម្រេចបរិច្ចាគកម្រងរូបភាពអំពីជំរំជនភៀសខ្លួនខ្មែរនៅព្រំដែនថៃដល់មជ្ឈមណ្ឌលបុប្ផាណាសម្រាប់តាំងពិពណ៌ជាសាធារណៈ។ នាង ហុង ចិន្តា នៃ VOA បានសម្ភាសលោក Robert តាមទូរស័ព្ទពីរដ្ឋ កាលីហ្វ័រញ៉ា អំពីការបរិច្ចាគរូបថតដែលកូនប្រុសរបស់លោកបន្សល់ទុកទាំងនោះ៕