បទសម្ភាសន៍ VOA៖ កម្ពុជាត្រៀមចូលរួមកាត់បន្ថយកំដៅផែនដីដល់២អង្សានៅឆ្នាំ២១០០
Your browser doesn’t support HTML5
ការឡើងកំដៅផែនដីបានក្លាយប្រធានបទពិភាក្សាដ៏ចម្បងមួយសម្រាប់ពិភពលោកនាពេលសព្វថ្ងៃនេះ និងអនាគត។ ថ្មីៗនេះ សន្និសីទកំពូលស្តីពីការផ្លាស់ប្តូរអាកាសធាតុសាកលលោកត្រូវបានធ្វើឡើងនៅទីក្រុង Marrakech នៃប្រទេសម៉ារ៉ុក។ សន្និសីទនេះមានការចូលរួមពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon និងតំណាងរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ ប្រទេសកម្ពុជាក៏បានចូលរួមក្នុងសន្និសីទកំពូលអាកាសធាតុនោះផងដែរ។ តទៅនេះសូមអស់លោកអ្នកស្តាប់កិច្ចសម្ភាសន៍របស់លោក ជឹង ប៉ូជីន នៃ VOA ជាមួយលោក ជួប ប៉ារីស អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាននិងជាសមាជិកប្រតិភូកម្ពុជាដែលបានអញ្ជើញចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីការផ្លាស់ប្តូរអាកាសធាតុនៅប្រទេសម៉ារ៉ុក៕