ភាព​តានតឹង​ទាក់ទិន​នឹង​ជនភៀសខ្លួន​កំពុង​រីកសាយភាយ​ពាសពេញ​កោះ​ Chios ប្រទេស​ក្រិក

កិច្ចប្រឹងប្រែង​ដើម្បី​បង្កើត​នូវ​ជំរុំ​ថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្អាក់​ដោយ​អាជ្ញាធរ​ក្នុង​ស្រុក ដែល​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​ចំពោះ​ប្រជាជន​ដែល​កំពុង​រស់នៅ។

បន្ទាប់​ពី​ការ​វាយប្រហារ​នោះ ជនភៀសខ្លួន​ត្រូវ​បាន​តម្រូវ​ឲ្យ​ដេក​នៅ​ខាង​ក្រៅ​ជំរុំ។

ក្រុម​ជំនួយ​មនុស្សធម៌​បាន​អះអាង​ថា ទីតាំង​ជំរុំ Souda គឺ​មិន​សមស្រប ហើយ​មាន​ការ​រឹតត្បិត​​ផ្សេងៗ​ ដោយសារ​តែ​ទីតាំង​របស់​ជំរុំ​នៅ​ជិត​ប្រាសាទ​ចំណាស់​មួយ​បង្អាក់​កិច្ចប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ទីតាំង​ជំរុំ​នោះ។

មាន​គ្រួសារ និង​កុមារ​ជា​ច្រើន​រស់​នៅ​ក្នុង​ចំណោម​ប្រជាជន​នៅ​ជំរុំ​នោះ។

មនុស្ស​ប្រមាណ ៨០០​នាក់​រស់​នៅ​ក្នុង​ជំរុំ Souda ដែល​ពី​មុនមក​ជា​ជំរុំ​បណ្តោះអាសន្ន​មួយ​សម្រាប់​ឲ្យ​ស្នាក់អាស្រ័យ​ មុនពេល​បន្ត​ដំណើរ​ទៅ​ប្រទេស​ក្រិក។

ការ​ប្រះស្រាំ​នៃ​ទំនាក់ទំនង​របស់​សហគមន៍​អឺរ៉ុប​រហូតដល់​រដ្ឋាភិបាល​ក្រិក និង​អាជ្ញាធរ​ក្នុង​ស្រុក​នៅ​កោះ​ Chios បាន​ធ្វើ​ឲ្យ​បញ្ហា​ជនភៀសខ្លួន​កាន់​តែ​ដុនដាប​ថែមទៀត។

ការ​ភ័យខ្លាច​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ជំរុំ​មួយ​បន្ទាប់​ពី​មេឃ​ចុះ​ងងឹត។ ការ​វាយប្រហារ​គ្នា​ពី​មុនមក​បាន​កើត​ឡើង​នៅ​ពេល​យប់។

ជំរុំ​ដ៏​តូច​របស់​លោក Mohammed al Jassem។ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​គ្នា​មក លោក​និយាយ​ថា លោក​រៀប​បង្វិច​រួច​ជា​ស្រេច និង​ត្រៀម​ជា​ស្រាប់​ដើម្បី​ចាកចេញ ប្រសិន​បើ​មាន​អំពើហិង្សា​ណាមួយ​កើត​មាន​ត​ទៅ​ទៀត។

លោក Mohammed al Jassem មក​ពី​រដ្ឋធានី​ដាម៉ាស​នៅ​ប្រទេស​ស៊ីរី បាន​មក​ដល់​កោះ​ Chios កាល​ពី​ប្រាំបី​ខែ​មុន។ លោក​នៅ​តែ​មិន​ដឹង​នៅ​ពេល​ណា​គាត់​នឹង​ចាកចេញ​ទៅ​កន្លែង​ដទៃ​ទៀត​ក្រៅ​ពី​កោះ​ Chios ឡើយ។

កម្មករ​ដាក់​របាំង​រក្សា​កម្តៅ​បន្ថែម​ក្នុង​តង់​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​រដូវធ្លាក់ទឹកកក។ 

ទស្សនីយភាយ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​នៅ​កោះ Chios ដែល​ជា​ទីតាំង​ជំរុំជនភៀសខ្លួន​បន្ទាប់​ពី​កិច្ចព្រមព្រៀង​រវាង​សហគមន៍​អឺរ៉ុប និង​តួកគី​ក្នុង​ខែ​មីនា។

ជញ្ជាំង​នៃ​ប្រាសាទ​ចំណាស់​មួយ​នៅ​ជិត​ជំរុំ​ Souda ក្នុង​កោះ Chios។ ដុំ​ថ្ម​ធំៗ​ត្រូវ​បាន​គប់​ពី​ជញ្ជាំង​នេះ​មក​លើ​មនុស្ស​នៅ​ខាង​ក្រោម​នៅ​ក្នុង​រយៈពេល​ពីរ​យប់​ជាប់ៗ​គ្នា។ ហើយ​ក៏​មាន​ការ​អះអាង​ផងដែរ​ថា ការ​គប់សាំង​ដប់​បញ្ឆេះ​។ អ្នក​ដែល​មាន​វត្តមាន​នៅ​ពេល​នោះ​និយាយ​ថា សំណាង​ណាស់​ដែល​គ្មាន​នរណា​ម្នាក់​ស្លាប់។