បទសម្ភាសន៍ VOA៖ អង្គការ Cambodians in Tech ចង់ភ្ជាប់ស្ពានបច្ចេកវិទ្យាអាមេរិកទៅកម្ពុជា
Your browser doesn’t support HTML5
កំណត់និពន្ធ៖ អង្គការ Cambodians in Tech ឬ «ខ្មែរនៅក្នុងវិស័យបច្ចេកវិទ្យា» ជាអង្គការថ្មីមួយមានមូលដ្ឋាននៅតំបន់បច្ចេកវិទ្យា Silicon Valley ក្នុងរដ្ឋ Californiaដែលមានគោលដៅជួយជំរុញឲ្យមានជនជាតិខ្មែរនិងខ្មែរអាមេរិកាំងច្រើនជាងមុនបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យាទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោក។ នៅចុងសប្ដាហ៍នេះ អង្គការនេះ នឹងរៀបចំកម្មវិធីប្រកួតការសរសេរកម្មវិធីកុំព្យូទ័រនិងការបង្កើតគំនិតថ្មីខាងបច្ចេកវិទ្យាដែលគេហៅថា hackathon នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៦ ដល់២៧ ខែវិច្ឆិកា ដើម្បីភ្ជាប់ទំនាក់ទំនងរវាងតំបន់បច្ចេកវិទ្យា Silicon Valleyជាមួយនឹងប្រទេសកម្ពុជា។ លោក សឹង សុផាត នៃ VOA បានសម្ភាសកញ្ញា Maya Gilliss-Chapman ស្ថាបនិកនៃអង្គការ «ខ្មែរនៅក្នុងវិស័យបច្ចេកវិទ្យា» នៅក្នុងក្រុង Palo Alto រដ្ឋ California ដើម្បីស្វែងយល់បន្ថែមអំពីអង្គការ Cambodians in Tech និងការប្រកួត hackathon នេះ៕