បទសម្ភាសន៍ VOA៖ បណ្ណាល័យជាតិនឹងតាំងពិព័រណ៍សៀវភៅផ្នែកវិទ្យាសាស្ត្រទំនើប (STEM) នៅដើមខែធ្នូនេះ
Your browser doesn’t support HTML5
ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៥ នឹងប្រារព្ធធ្វើឡើងនៅឯបណ្ណាល័យជាតិ ក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ ពិព័រណ៍សៀវភៅដែលធ្វើឡើងក្រោមប្រធានបទ «បង្កើនការអាន បង្កើតការសរសេរ» នេះ នឹងផ្ដោតសំខាន់ទៅលើសៀវភៅផ្នែកវិទ្យាសាស្ត្រទំនើប ឬហៅថា« STEM» ។ នៅក្នុងបទសម្ភាសន៍មួយតាមខ្សែទូរស័ព្ទជាមួយនឹងនាងហ៊ាន សុជាតានៃ VOA លោកស្រី ខ្លូត វិបុល្លា នាយិកាបណ្ណាល័យជាតិកម្ពុជាឲ្យដឹងថាការរៀបចំ«ពិព័រណ៍សៀវភៅ»បែបនេះគឺជាយន្តការសំខាន់មួយដើម្បីជួយជំរុញការអាន និងការសរសេរសៀវភៅនៅកម្ពុជាកាន់តែប្រសើរឡើង។