បទសម្ភាសន៍ VOA៖ ភរិយាព្រឹទ្ធសភាហុង សុខហួរបន្តរិះគន់ការឃុំខ្លួនស្វាមីរឿងឯកសារព្រំដែន
Your browser doesn’t support HTML5
ភរិយារបស់សមាជិកព្រឹទ្ធសភាគណបក្សជំទាស់លោក ហុង សុខហួរ គឺលោកស្រី គុណ លំអង កំពុងបំពេញទស្សនកិច្ចក្នុងរដ្ឋធានីវ៉ាស៊ីនតោន ខណៈដែលស្វាមីលោក ស្រីកំពុងជាប់ឃុំឃាំងទាក់ទងនឹងឯកសារព្រំដែនកម្ពុជាវៀតណាម។ លោកស្រី អះអាងថា លោកស្រីនឹងប្តឹងឧទ្ធរណ៍តទៅទៀតប្រឆាំងនឹងបទចោទលើស្វាមីលោក ស្រី ទាក់ទងនឹងបញ្ហាឯកសារព្រំដែននោះ។ ក្នុងបទសម្ភាសន៍ជាមួយលោក សុខ ខេមរា នៃ VOA លោកស្រីគុណ លំអង អះអាងថា ស្វាមីលោកស្រីដែលស្រឡាញ់ ប្រទេសជាតិ គ្មានបានធ្វើខុសអ្វីទេ គឺលោកគ្រាន់តែបង្ហាញឯកសារដល់កូនខ្មែរឲ្យ យល់ដឹងពីរឿងព្រំដែនតែប៉ុណ្ណោះ។ សូមស្តាប់កិច្ចសម្ភាសទាំងស្រុងដូចតទៅ។