បាតុកម្ម​ផ្ទុះឡើង​ បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី

មន្រ្តី​ប៉ូលិស​ធ្វើការ​គ្រប់គ្រង​សភាពការណ៍​នៅ​ការិយាល័យ​មួយ​ ដែល​ក្រុម​បាតុករ​បាន​ដុត​នៅ​អំឡុងពេល​បាតុកម្ម​នៅ​ក្រុង Oakland រដ្ឋ​ California សហរដ្ឋអាមេរិក បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​លោក​ដូណាល់ ត្រាំ​ ជា​ប្រធានាធិបតី​​ កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

បាតុករ​ម្នាក់​គប់​ដប​មួយ​ដាក់​ក្រុម​មន្រ្តី​ប៉ូលិស បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ក្នុង​ក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ក្រុម​បាតុករ​ដើរ​ជាមួយ​នឹង​ទង់ជាតិ​ប្រទេស​ម៉ិចស៊ិក ស្រប​ពេល​ដែល​ពួកគេ​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​ជាប់ឆ្នោត​របស់​លោក​ដូណាល់ ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​ នៅ​ក្រុង​ Seattle រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

បាតុករ​លើក​បដា​ផ្សេងៗ​នៅ​អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump ក្នុង​ក្រុង Seattle កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

បាតុករ​ម្នាក់​លើក​បដា​មួយ​​ដែល​សរសេរ​ថា «Love Trumps Hate» អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹងការ​បោះឆ្នោត​ជ្រើសតាំង​លោក​ដូណាល់ ត្រាំ​ជា​ប្រធានាធិបតី​ ក្នុង​ក្រុង Seattle កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

បាតុករ​រាប់រយ​នាក់​ដើរ​ដង្ហែ​នៅ​ក្រុង Seattle ខណៈ​ពេល​ដែល​ពួកគេ​ធ្វើការ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

បាតុករ​លើក​បដា​ជាមួយ​មួយ​រូបភាព​រិះគន់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ​ អំឡុងពេល​បាតុកម្ម នៅ​ក្រុង Seattle កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ក្រុម​បាតុករ​កោះ​ហៅ​ឲ្យ​មាន​ការ​ចោទប្រកាន់​ទៅ​លើ​លោក​ដូណាល់ ត្រាំ​ ខណៈ​ពេល​ពួកគេ​ធ្វើ​ក្បួន​ដង្ហែ​ក្នុង​ក្រុង Seattle កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

ក្រុម​បាតុករ​លើក​បដា​ ស្រប​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ដូណាល់ ត្រាំ​ ដែល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ​ក្នុង​ក្រុង Los Angeles រដ្ឋ​ California សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

បាតុករ​​ធ្វើការ​ដង្ហែ​ក្បួន​ បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ នៅ​ក្រុង Oakland រដ្ឋ California សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

បាតុករ​លើក​បដា​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​លោក​ដូណាល់ត្រាំ ដែល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក ក្នុង​ក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

បាតុករ​រាប់​សិប​រយ​នាក់​ធ្វើការ​ដង្ហែ​ក្បូន​កាត់​មជ្ឈមណ្ឌល​សន្និបាត​វ៉ាស៊ីនតោន​នៅ​ក្រុង Seattle ស្រប​ពេល​ដែល​ពួកគេ​ធ្វើ​បាតុករ​តវ៉ា​ប្រធានាធិបតីជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

បាតុករ​​ប្រមូល​ផ្តុំ​ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​ជាប់ឆ្នោត​របស់​លោក​ដូណាល់ ត្រាំ​ ជា​ប្រធានាធិបតី​នៅ​ខាង​ក្រៅ​សាលាក្រុង​ក្នុង​ក្រុង Los Angeles រដ្ឋ​ California កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

បុរស​ម្នាក់​ស្លៀក​នៅ​ក្នុង​សំលៀកបំពាក់​ទង់ជាតិ​អាមេរិក​អង្គុយ​លើ​ចិញ្ចើម​ផ្លូវ​ អំឡុងពេល​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ដូណាល់ ត្រាំ​ នៅ​តំបន់​ Capitol Hill ក្រុង Seattle កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

យុវជន​ម្នាក់​ស្រែក​អំឡុងពេល​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ​ នៅ​តំបន់​ Capitol Hill ក្រុង Seattle កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

បាតុករ​ឈរ​នៅ​លើ​ជណ្តើរ​នៃ​អគារ Mass. Statehouse ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​របស់​លោក​ដូណាល់ ត្រាំ ក្នុង​ក្រុង Boston កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។