កម្រង​រូបភាព៖ ពលរដ្ឋ​អាមេរិកាំង​ទៅ​បោះឆ្នោត​ប្រធានាធិបតី​ជា​បន្តបន្ទាប់

ពលរដ្ឋ​អាមេរិកាំង​កំពុង​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​គឺ វិទ្យាល័យ JEB Stuart High School នៃ​សង្កាត់ Fairfax នៃ​រដ្ឋ Virginia ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​អាមេរិកថ្មី​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

អ្នក​បោះឆ្នោត (ខាងលើ) លើក​បង្ហាញ​ស្លាក​«I Voted» និង​លោក​ Cliff Smith បុគ្គលិក​បោះ​ឆ្នោត​ក្នុង​ទី​ក្រុង Ridgeland រដ្ឋ Mississippi កាល​ពី​ថ្ងៃអង្គារ ទី៨ វិច្ឆិកា ២០១៦។ (រូបភាព៖ AP/ Rogelio V. Solis)

អ្នកស្រី Denise Richardson បោះ​ឆ្នោត​នៅ​ព្រះ​វិហារ Chua Phat To Gotama កាល​ពី​ថ្ងៃ​អង្គារ ទី០៨ វិច្ឆិកា ២០១៦។ (រូបភាព៖ AP/ Jae C. Hong)

អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ក្នុង​ការិយាល័យ​បោះ​ឆ្នោត អ្នកស្រី Mary Roca អាយុ ៥១ឆ្នាំ បិទ​ប័ណ្ណ​នៅ​លើ​ទ្វា​ព្រះវិហារ​ Chua Phat To Gotama មុន​ពេល​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ ទី៨ វិច្ឆិកា ឆ្នាំ ២០១៦ ក្នុង​ទី​ក្រុង Long Beach រដ្ឋ​កាលីហ្វ័រញ៉ា។ (រូបភាព៖ AP/ Jae C. Hong)

អ្នក​បោះឆ្នោត (ខាងឆ្វេង) ផ្ទៀង​ផ្ទាត់​អាសយដ្ឋាន​របស់​គាត់​ជា​មួយ​បុគ្គលិក​បោះឆ្នោត​មុន​ពេល​បោះ​ឆ្នោត កាល​ពី​ថ្ងៃអង្គារ ទី៨ វិច្ឆិកា ២០១៦ នៅ​ក្នុង​សហគមន៍ Boro Park ក្នុង​ទី​ក្រុង Brooklyn រដ្ឋ New York។ សហគមន៍​នេះ​មាន​ពល​រដ្ឋ​កាន់​សាសនា Jewish និង​អ៊ីស្លាម។ (រូបភាព៖ AP/ Mark Lennihan)

អ្នកស្រី Jennifer Swaggerty និង​កូន​ប្រុស Justin អាយុ ៤ឆ្នាំ មក​ពី​ក្រុង Stockton រដ្ឋ Missouri ចាក​ចេញ​ពី​ការិយាល័យ​ប្រៃសណីយ៍ Caplinger Mills Trading បន្ទាប់​ពី​បោះ​ឆ្នោត​រួច កាល​ពី​ថ្ងៃអង្គារ ទី០៨ វិច្ឆិកា ២០១៦ នៅ​ក្នុង​សហគមន៍ Caplinger Mills រដ្ឋ Missouri។ (រូបភាព៖ AP/ Charlie Riedel)

អ្នក​បោះ​ឆ្នោត​ម្នាក់​បោះ​ឆ្នោត​ក្នុង​ការិយាល័យ​មួយ​នៅ​ក្នុង​សហគមន៍ Chelsea ក្នុង​ទីក្រុង New York កាល​ពី​ថ្ងៃអង្គារ ទី០៨ វិច្ឆិកា ២០១៦។ (រូបភាព៖ AP/David Goldman)

ពល​រដ្ឋ​រាប់​រយ​នាក់​តម្រង់​ជួរ​បោះ​ឆ្នោត​ជ្រើសៗ​តំណែង​ផ្សេង​ៗ រួម​ទាំង​តំណែង​ប្រធានាធិបតី នៅ​ក្នុង​ទីក្រុង Ridgeland រដ្ឋ Mississippi កាលពី​ថ្ងៃអង្គារ ទី៨ វិច្ឆិកា ២០១៦។ (រូបភាព៖ AP/ Rogelio V. Solis)