កម្រង​រូបភាព៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជំនាន់ក្រោយ​បង្ហាញ​ការ​យល់ឃើញ​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី

  • VOA Khmer

លោក កាយ ណារ៉ាក់ (ឆ្វេង) និង​អ្នកស្រី ណាក់ សេដា (ស្តាំ) ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​វ័យ​កណ្តាល​រស់នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ចែក​រំឡែក​បទ​ពិសោធន៍​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ តាមរយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម Facebook នៅ​ក្បែរ​វិមាន​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ព្រឹកថ្ងៃ​អង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

Revelers dance in front of a huge stage installation in the IICON area of the Glastonbury Festival of Music and Performing Arts on Worthy Farm near the village of Pilton in Somerset, South West England.

នាង ស្រេង លក្ខិណា អ្នក​យក​ព័ត៌មាន​របស់ VOA Khmer កំពុង​ផ្តិត​យក​សកម្មភាព​នៃ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ Facebook ​អំពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​វ័យ​កណ្តាល នៅ​ក្បែរ​វិមាន​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ព្រឹកថ្ងៃ​អង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ប៉ូច រាសី អ្នក​យក​ព័ត៌មាន​របស់ VOA Khmer កំពុង​ផ្តិត​យក​សកម្មភាព​នៃ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ Facebook ​អំពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​វ័យ​កណ្តាល នៅ​ក្បែរ​វិមាន​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ព្រឹកថ្ងៃ​អង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក កាយ ណារ៉ាក់ និង​អ្នកស្រី ណាក់ សេដា ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​វ័យ​កណ្តាល​រស់នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ថតរូបជាមួយ​នឹង​បុគ្គលិក VOA Khmer នៅ​ក្បែរ​វិមាន​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ព្រឹកថ្ងៃ​អង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពីបានចែក​រំឡែក​បទ​ពិសោធន៍​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦។