កម្រងរូបភាព៖ ពលរដ្ឋ​អាមេរិកាំង​ទៅ​បោះឆ្នោត ក្រោយ​ការ​ឃោសនាបោះឆ្នោត​ដ៏​ជូរចត់​បញ្ចប់​ទៅ

សត្វឆ្កែ​មួយ​ក្បាល​រង់ចាំ​ម្ចាស់​របស់​វា គឺ​លោក George Gallego និង​ភរិយា​របស់​លោកគឺអ្នក​ស្រី Julia Gallego បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​គឺ មជ្ឈមណ្ឌល​សហគមន៍ James Weldon Johnson នៅ​ភាគ​ខាង​កើត​ទីក្រុង Manhattan នៃក្រុង​ New York នៅ​ព្រឹក​ថ្ងៃអង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (REUTERS/Andrew Kelly)
 

លោកស្រី ហ៊ីឡារី គ្លីនតុន បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​ស្វាមី​របស់​លោកស្រី​គឺ​លោក Bill Clinton អតីត​ប្រធានាធិបតី ស្វាគមន៍​អ្នក​គាំទ្រ​លោកស្រី ក្រោយ​ពេល​ដែល​លោក​ស្រី និង​ស្វាមី​បាន​បោះឆ្នោត​រួច​ហើយ នៅ​ទីក្រុង Chappaqua នៃក្រុងញូវយ៉ក កាលពីព្រឹកថ្ងៃ​អង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Seth Wenig)
 

លោក ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​ភរិយា​របស់​លោក​គឺ​លោកស្រី Melania Trump បាន​បោះឆ្នោត​​នៅ​ទីក្រុងញូវយ៉ក កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/ Evan Vucci)

លោកស្រី Cori Jahns ពរកូន​ស្រី​របស់​លោក​ស្រីឈ្មោះ Adalynn ខណៈពេល​ដែល​លោក​ស្រីកំពុង​តែ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅ​ព្រឹក​ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Seth Perlman)

អ្នក​បោះឆ្នោត​កំពុង​បំពេញ​សំណុំ​ឯកសារ​នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​នៅ​ទីក្រុង Brooklyn នៃ​ក្រុងញូវយ៉ក នៅព្រឹក​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (AP Photo/Alexander F. Yuan)

អ្នក​បោះឆ្នោត​ម្នាក់​(ឆ្វេង) កាន់​សន្លឹក​ឆ្នោត​របស់​នាង ខណៈដែល​អ្នក​ស្រី Ping Chan អ្នក​បកប្រែ​ជួយ​សម្រួល​ដំណើរ​ការ​បោះឆ្នោត នៅ​សហគមន៍ Sunset Park ទីក្រុង Brooklyn នៃ​ក្រុងញូវយ៉ក នៅព្រឹក​ថ្ងៃអង្គការ ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Mark Lennihan)

អ្នកស្រី Kirsten Bosch រស់នៅ​រដ្ឋ Iowa ត្រូវបាន​កូន​ស្រី​អាយុ​៦ឆ្នាំ​របស់​អ្នក​ស្រី​ឈ្មោះ Parker (ឆ្វេង) ខណៈពេល​ដែល​អ្នក​ស្រី​កំពុង​បំពេញ​សន្លឹក​ឆ្នោត​របស់​អ្នក​ស្រី​នៅ​ព្រះវិហារមួយ​ឈ្មោះ First Church of the Open Bible នៅទីក្រុង Des Moines រដ្ឋ Iowa នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Charlie Neibergall)

លោក Sam Dugg កំពុង​បំពេញ​សន្លឹក​ឆ្នោត​របស់​លោក​នៅ​មណ្ឌល​បោះឆ្នោត​មួយ​នៅ​សាលារៀន Nativity School នៅ​ទីក្រុង Cincinnati រដ្ឋ Ohio នៅ​ព្រឹក​ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/John Minchillo)

អ្នក​បោះឆ្នោត​កំពុង​តែ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅ​ទីក្រុង Medina រដ្ឋ Ohio នៅ​ព្រឹក​ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (REUTERS/Aaron Josefczyk)