Facebook Live: ពលរដ្ឋអាមេរិកាំងនៅសង្កាត់ Prince William ទៅបោះឆ្នោត(ភាគទី១)
Your browser doesn’t support HTML5
ពលរដ្ឋអាមេរិកាំង ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំងខ្លះបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដូចគ្នានេះដែរ លោក វុទ្ធី រាជ ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ រស់នៅសង្កាត់ Prince William រដ្ឋ Virginia បានចេញទៅបោះឆ្នោតតាំងពីព្រឹកព្រលឹម។ លោក ប៊ូច រាសី នៃ VOA បានធ្វើដំណើរតាមរថយន្តទាំងព្រឹកព្រលឹមជាមួយនឹង លោក វុទ្ធី រាជ ដើម្បីដកស្រង់យកព័ត៌មានទាក់ទងនឹងដំណើរការថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី ដែលមានលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) នៃគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ (Donald Trump) នៃគណបក្សសាធារណរដ្ឋ។