បទ​សម្ភាសន៍ VOA៖ កម្ពុជា​នឹង​រង​សម្ពាធ​ពី​សភា​អាមេរិក ​គ្រា​ដែល​សេចក្តី​សម្រេច​លេខ​៧២៨​ក្លាយ​ជា​ច្បាប់

Your browser doesn’t support HTML5

កំណត់​និពន្ធ៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែលជា​អ្នក​តស៊ូមតិ​នៅរដ្ឋ​ធានី​វ៉ាស៊ីន​តោន​បាន​និយាយ​ថា ដំណើរការ​បញ្ចុះ​បញ្ចូល​ឲ្យព្រឹទ្ធ​សភា​អាមេរិកាំង​អនុម័ត​នឹង​ប្រែក្លាយ​សេចក្តី​សម្រេច លេខ ​៧២៨ ​អំពី​បញ្ហា​ខ្មែរ​ទៅ​ជា​ច្បាប់​នោះ​កំពុង​វិវត្តន៍​ទៅ​ក្នុង​ក្តី​សង្ឃឹម​ខ្លាំង។ លោក​ ព្រហ្ម សោរ៍នរ៉ា​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង​ដែល​បាន​ថ្លែង​ប្រាប់​ លោក សុខ ខេមរានៃ VOA ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នៅពេល​ដែល​សេចក្តី​សម្រេច​លេខ ៧២៨ ដែល​ថ្កោល​ទោស​មេដឹកនាំ​កម្ពុជា និង​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​បញ្ហា​សិទ្ធិមនុស្ស និង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ​នេះ​នឹង​ក្លាយ​ជា​ច្បាប់ នោះ​រដ្ឋាភិបាល​ស.រ.អា​អាច​ធ្វើ​តាម​ការ​ទាមទារ​របស់​សភា​អាមេរិកាំង​លើ​បញ្ហា​ទាំង​នោះ។ លោក​ថា​ ពេល​នោះ​បើ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន មិន​ធ្វើតាម និង​កែទម្រង់​ទេ នោះ​កម្ពុជា​អាច​នឹង​រង​ទណ្ឌកម្ម ​ដូចជា​ការ​បង្ក​ទ្រព្យសម្បត្តិ​ បញ្ឈប់​ការ​ផ្តល់​ទិដ្ឋាការ​ ឬ VISA ដល់​មេដឹកនាំ​ ឬ​អាច​មាន​ការ​ផ្អាក​ការ​មិន​ឲ្យ​នាំ​ចូល​សម្លៀក​បំពាក់​ដែល​មាន​តម្លៃ​ជាច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​នោះ​ជាដើម។​ សូមស្តាប់​បទសម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៕