បទ​សម្ភាសន៍ VOA៖ ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ Minnesota ប្រមាណ​ពីរពាន់​នាក់​ត្រៀម​ទៅ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី

Your browser doesn’t support HTML5

ខណៈ​ពេល​ដែល​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ថ្មី​កាន់តែ​ខិត​ជិត​មក​ដល់​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ពលរដ្ឋ​ខ្មែរ​រស់នៅ​រដ្ឋ​ Minnesota ប្រមាណ​ពីរពាន់​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​សរុប​ប្រមាណ​មួយ​ម៉ឺន​នាក់ ​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត ដើម្បី​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​របស់​ពួកគេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សេក កុសល នាយក​អង្គការ​សភាខ្មែរ​អន្តរជាតិ ហៅកាត់ថា (IKARE) ដែល​ធ្វើការ​ជាមួយ​សហគមន៍​ខ្មែរ នៅទីក្រុង Saint Paul រដ្ឋ​ Minnesota។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​នាង ទែន សុខស្រីនិត នៃ VOA លោក សេក កុសល បានជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជួយ​ឲ្យ​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​មាន​សំឡេង​កាន់​តែ​ខ្លាំង​ឡើង​ទៅលើ​អ្នក​តាក់តែង​ច្បាប់។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ។