បទសម្ភាសន៍VOA៖ ក្រោយការរារាំងមិនឲ្យលោកវិលទៅកម្ពុជា លោក សម រង្ស៊ីថា លោក ហ៊ុន សែន«កំសាក»ខ្លាចចាញ់ឆ្នោត
Your browser doesn’t support HTML5
មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសចាត់ទុកថា ការរារាំងលោកមិនឲ្យចូលក្នុងប្រទេសកម្ពុជា ឬ ការនិរទេសខ្លួនលោកជាផ្លូវការពីអាជ្ញាធរកម្ពុជា គឺជាការបំបិទសម្លេងមេដឹកនាំក្រុមប្រឆាំងមិនឲ្យប្រកួតក្នុងពេលបោះឆ្នោតដោយស្មើភាព ហើយនឹងការបង្ហាញថា គណបក្សគ្រប់គ្រងប្រទេសបំបាត់គូប្រកួតស្របច្បាប់ដែលមានកម្លាំងប្រហាក់ប្រហែលគ្នា។ លោកបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា «កំសាក» ដោយខ្លាចចាញ់ការបោះឆ្នោតជាតិឆ្នាំ២០១៨។ លោក សុខ ខេមរា នៃ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាសជាមួយលោក សម រង្ស៊ី ពីប្រទេសស្វីសកាលពីថ្ងៃពុធទី២៦ ខែតុលានេះ អំពីរឿងរ៉ាវទាក់ទងនឹងការរារាំងលោកមិនឲ្យវិលទៅកាន់ប្រទេសកម្ពុជានេះ៕