បទសម្ភាសន៍VOA៖ អ្នកការទូតបារាំងបង្ហាញពីកំហុសឆ្គងក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
Your browser doesn’t support HTML5
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១នៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីបញ្ចប់ជម្លោះជាច្រើនឆ្នាំរវាងភាគីខ្មែរនានាដែលក្នុងនោះមានភាគីរដ្ឋាភិបាលក្រុងភ្នំពេញដែលលើកបន្តុបដោយប្រទេសវៀតណាម ភាគីអ្នកតស៊ូរាជានិយម ភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកសឺន សាននិងភាគីខ្មែរក្រហម។ ២៥ឆ្នាំក្រោយមកកិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា មិនត្រូវបានអនុវត្តតាមត្រឹមត្រូវទេ។ លោកClaude Martin អតីតឯកអគ្គរដ្ឋទូតរបស់ប្រទេសបារាំងនិងជាអ្នកចូលរួមផ្តួចផ្តើមឱ្យមានការចរចាសន្តិភាពនៅកម្ពុជាតាំងពីឆ្នាំ១៩៨៧បានប្រាប់VOAថាការអនុវត្តកិច្ចព្រមព្រៀងនេះបានខុសឆ្គងតាំងពីដំបូងទីមកម្ល៉េះហើយវាសម្រេចបានតែពាក់កណ្តាលទេ។ លោកម៉ែន គឹមសេង អ្នករាយការណ៍ព័ត៌មានវីអូអេបានជួបសម្ភាសពិសេសជាមួយនឹងលោក Claude Martin នៅទីក្រុងប៉ារីស។ ខាងក្រោមនេះជាខ្លឹមសារបទសម្ភាសទាំងស្រុង៕