បទសម្ភាសន៍ VOA៖ ពលករខ្មែរនៅថៃស្របច្បាប់អាចមកចុះឈ្មោះបោះឆ្នោតដោយមានការសម្រួលពីរដ្ឋាភិបាលថៃ
Your browser doesn’t support HTML5
ពលករចំណាកស្រុកខ្មែរស្របច្បាប់នៅប្រទេសថៃសព្វថ្ងៃនេះមានចំនួនប្រមាណ៣០ម៉ឺននាក់ ដែលអាចមានសិទ្ធិមកចុះឈ្មោះបោះឆ្នោតបាន ដោយមិនចាំបាច់បោះត្រាលើលិខិតឆ្លងដែនសារឡើងវិញ ឬបង់ថ្លៃអ្វីទេ។ នេះបើយោងតាមលោកស្រី មូ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលដឹកនាំបេសកកម្មមួយជួយពលករចំណាកស្រុកខ្មែរចុះឈ្មោះបោះឆ្នោត។ នៅក្នុងបទសម្ភាសន៍ជាមួយ VOA លោកស្រី មូ សុខហួរ បានបញ្ជាក់ថា នេះគឺជាការឆ្លងតបវិជ្ជមានមួយពីរដ្ឋាភិបាលថៃ ដែលជួយសម្រួលដល់ការចុះឈ្មោះបោះឆ្នោតរបស់ពលករចំណាកស្រុកខ្មែរ។ បើពលករខ្មែរនៅប្រទេសថៃមានចម្ងល់ពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោតនេះ ពួកគេអាចទាក់ទងលោកស្រីតាមរយៈទំព័រហ្វេសប៊ុករបស់លោកស្រីបាន។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍ VOA រវាងនាងទែន សុខស្រីនិត និងលោកស្រី មូ សុខហួរ អំពីកិច្ចការបន្ថែមដែលត្រូវធ្វើ ដើម្បីសម្រួលដល់ការចុះឈ្មោះបោះឆ្នោតរបស់ពលករចំណាកស្រុកនៅប្រទេសថៃដូចតទៅ៕