បទសម្ភាសន៍ VOA៖ និស្សិតគាំទ្រលោកស្រី Clinton ច្រើនជាងលោក Trump ក្រោយការតស៊ូមតិលើកទី១
Your browser doesn’t support HTML5
ក្រោយការដេញដោលមតិលើកទី១រវាងបេក្ខជនប្រធានាធិបតី លោកស្រី Hillary Clinton នៃគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump នៃគណបក្សសាធារណៈរដ្ឋកាលពីថ្ងៃច័ន្ទ ទី២៦កន្លងទៅនេះ ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Missouri ដែលបានស្ទង់មតិរបស់និស្សិតចំនួន៤០០នាក់ បានរកឃើញថា សំឡេងគាំទ្រលើលោកស្រី Clinton បានកើនឡើង ហើយសំឡេងគាំទ្រលោក Trump បានថយចុះ ក្រោយការដេញដោលមតិនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍ VOA រវាងនាង ទែន សុខស្រីនិត និងកញ្ញា ហឿន សុខភ័ក្ត្រ និស្សិតថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងនៃសាកលវិទ្យាល័យ Missouri ជុំវិញលទ្ធផលនៃការស្រាវជ្រាវនេះ៕